វិគីភីឌា:អត្ថបទពិសេស - វិគីភីឌា Jump to content

វិគីភីឌា:អត្ថបទពិសេស

ពីវិគីភីឌា

អត្ថបទពិសេសក្នុងវិគីភីឌា

រូបសញ្ញាផ្កាយជានិមិន្តរូបតំណាងឲអត្ថបទពិសេសក្នុងវិគីភីឌា
រូបសញ្ញាផ្កាយជានិមិន្តរូបតំណាងឲអត្ថបទពិសេសក្នុងវិគីភីឌា

អត្ថបទ​ពិសេស​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អត្ថបទ​មាន​គុណភាព​ល្អ អត្ថបទ​ពេញលេញ មាន​សារៈសំខាន់ នៅ​ក្នុង​វិគីភីឌា​ដែល​ត្រូវ​បាន​កំណត់​ដោយ​អ្នក​កែសម្រួល​វិគីភីឌា​។ មុន​ពេល​អ្នក​ដាក់បញ្ចូល​អត្ថបទ​ក្នុង​បញ្ជី​នេះ សូម​អ្នក​ពិនិត្យ​មើល​ជាមុន​សិន​ថា​តើ​អត្ថបទ​នេះ​ត្រូវ​បាន​ជ្រើសរើស​ ដោយ​ការ​បោះឆ្នោត​ហើយ​ឬ​នៅ​។ ប្រសិនបើ មិន​បាន​ជ្រើសរើស ដោយ​ការបោះឆ្នោត​ទេ អត្ថបទ​មិន​គួរ​ដាក់​បញ្ចូល​ជា​អត្ថបទ​ពិសេស​ទេ​។

មាតិកា

សិល្បៈ ស្ថាបត្យកម្ម · សេដ្ឋកិច្ច ពាណិជ្ជកម្មនិងហិរញវត្ថុ · កុំព្យូទ័រ · សង្គមនិងវប្បធម៌ · ការអប់រំ · ជីវប្រវត្តិ · វិស្វកម្មនិងបច្ចេកវិជ្ជា · ភេសជ្ជៈនិងចំណីអាហារ · ទឹកដី និងភូមិសាស្ដ្រ · ប្រវត្តិសាស្ដ្រ · ភាសា · ច្បាប់ · អក្សរសាស្ដ្រ · គណិតវិទ្យា · តន្ត្រី · រដ្ឋាភិបាល និងនយោបាយ · សាសនា · កីឡា · ការដឹកជញ្ជូន · ល្បែងវីដេអូ

សិល្បៈ ស្ថាបត្យកម្ម

សេដ្ឋកិច្ច ពាណិជ្ជកម្មនិងហិរញវត្ថុ

តើអាមេរិកដែលជារដ្ឌអធិបតេយ្យមួយអាចក្ស័យធនយ៉ាងដូចម្តេច?

ថ្ងៃច័ន្ទទី ១៤ ខែតុលា ឆ្នាំ២០១៣ រដ្ឌាភិបាលសហព័ន្ធអេមេរិកនៅតែបន្តបិទទ្វារមួយផ្នែក ដោយសារតែវិបត្តិថវិការ។ ក្នុងពេលជាមួយគ្នា ពេលកំណត់ដែលសភាអាមេរិកត្រូវប្រឈមនឹងការក្ស័យធន ក៏កាន់តែខិតជិតចូលមកដល់។លោកអូបាម៉ា និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឌមានពេលតែ៤ផ្ងៃទេៀតប៉ុណេ្ណាះេដីម្បីចរចាគ្នាលើការអនុម័តច្បាប់ឲ្យរដ្ឌាភិបាលអាចខ្ចីលុយមកបង្គ្រប់ការចំណាយ និងចេៀសពីការ ក្ស័យធន។ «សំណួរ» អាេមរិកដូចជាចម្លែកពីប្រទេសផ្សេងទេៀត ព្រេាះមុននឹងរដ្ឌាភិបាលខ្ចីលុយគេបាន ទាល់តែទៅសំុការអនុញ្ាតពីសភាជាមុន‽ តាមពិត រដ្ឌាភិបាលអាមេរិកអាចខ្ចីលុយគេបាន ដោយមិនចាំបាច់សំុការអនុញ្ញាតពីសភាទេ ក៏ប៉ុន្តែធ្វើម៉េចកំុឲ្យតែបំណុលសរុប កើនឡើងហួសពីកម្រិតអតិបរមាមួយដែលកំណត់ដោយច្បាប់«បំណុលដល់តំបូល»។ បពា្ហាាដែលចោទឡើងនៅពេលនេះ គឺថវិការអាមេរិកចេះតែមានឧនភាពជាប្រចាំ។មុខចំណាយមានច្រើន ចំណែកចំណូលមានតិចធ្វើឲ្យរដ្ឌាភិបាលត្រូវខ្ចីបំណុលគេច្រើនដេីម្បីមកបង្រ្គប់ចំណាយ។ បំណុលផ្មីចេះតែបន្តរខ្ចី ច្រើនឡើង ចំណែកឯបំណុលចាស់សងរំលោះមិនទាន់ ធ្វើឲ្យបំណុលចេះតែគរឡើងដល់កំតិតអតិបរមា ទើបរដ្ឌាភិបាលរបស់លោក អូបាម៉ាលែងអាចខ្ចីបំណុលគេបន្ដែមទៀត ហេីយត្រូវសំុឲ្យសភាអនុម័តច្បាប់ផ្មី ដំឡើង កម្រិតអតិបរមានៃបំណុល ទើបន្តខ្ចីបំណុលគេតទៅទៀត។ ″ សំណួរ” កន្លងមកតើសភាអាមេរិកធ្លាប់បានតម្លើងកម្រិតបំណុអតិបរមានេះប៉ុន្មានលើកមកហើយ‽

តាំងពីមានច្បាប់កំណត់អំពីកម្រិតបំណុលអតិបរមា កាលពីឆ្នាំ១៩១៧ សភាអាមេរិកធ្លាប់បានដំឡើងកម្រិតបំណុលអតិបរមាចំនួន ៧៧ លើករួចមកហើយ ដោយមិនសូវមានបពា្ហាចោទខ្លាំងប៉ុន្មានទេ។ ការដំឡើងកម្រិត បំណុលអតិបរមាបានក្លាយជារឿងស្មុគស្មាញ ចាប់តាំងពីឆ្នាំ២០១០មក នៅពេលដៃលគណបក្សប្រជាធិបតេយ្យបាត់បង់សំលេងភាគច្រើននៅក្នុងរដ្ឌសភា។ដោយសារតែការអនុម័តច្បាប់ដំឡើងកម្រិតបំណុលអតិបរមា ត្រូវឲ្យមានសំឡេងគាំទ្រសភាទាំងពីរ ់ ៉ព្រឹទ្ធសភា និងរដ្ឌសភា ៉ គណបក្សសាធារណរដ្ឌតែងតែរារាំងមិនឲ្យអនុម័តច្បាប់នេះដេីម្បីដាក់សម្ពាធ ទាមទារឲ្យលោក អូបាម៉ាផ្លាស់ប្តូរនយោបាយ ជាពិេសសដេម្បីប្រឆាំងនឹងច្បាប់ ស្តីពីកំណែទម្រង់ប្រព័ន្ធធានារ៉ាប់រងសុខភាពរបស់លោក អូបាម៉ា។ «សំណួរ» នៅពេលនេះគេនាំគ្នាបារម្ភផា ប្រសិនបើសភាអាមេរិកមិនអនុម័តច្បាប់ តើអាមេរិកក្ស័យធនដូចម្តេច‽

ក្ស័យធនត្រង់ចំណុចនេះមិនមែនសំដៅលើការក្ស័យធនរហូតបិទទ្វារដូចជាករណីក្រុមហ៊ុនទ ឬសហគ្រាសទេ ប៉ុន្តែសំដៅទៅលើស្ដានភាពមួយដែលបំណុលត្រូវសងមានចំនួនច្រើនជាងលុយដែលមានសម្រាប់សងបំណុល ត្រង់កន្លែងនេះចង់បពា្ជាក់ផា បំណុលត្រូវសងមិនមែនបំណុលដែលជំពាក់ទេ។ជួនកាលបំណុលដែលជំពាក់មានច្រើនដែរ ក៏ប៉ុន្តែមិនទាន់ដល់ពេលកំណត់ត្រូវសង។ក្នុងករណីក្ស័យធន បំណុលដែលជំពាក់គេហើយដល់ពេល កំណត់ត្រូវសង ប៉ុន្តែមិនមានលុយក្នុងដៃគ្រប់គ្រាន់ដើម្បីសងបំណុលទៅតាមពេលកំណត់។

ករណីក្ស័យធននេះធ្លាប់កើតមានកន្លងមកដូចជានៅ មុិចសុិក នៅឆ្នាំ១៩៨២ និងនៅ អាហ្យង់ទីនឆ្នាំ ២០០១។ ការក្ស័យធនរបស់រដ្ឌ ខុសពីការក្ស័យធនរបស់ក្រុមហ៊ុន ឬសហគ្រាស។ ក្រុមហ៊ុន សហគ្រាសដែលក្ស័យធន ម្ចាស់បំណុលអាចប្តឹងទៅតុលាការឲ្យលក់ឡាយឡុងទ្រព្យក្រុមហ៊ុន ដើម្បីសងបំណុល ហើយក្រុមហ៊ុន ដែលក្ស័យធននេះអាចនឹងបិទទ្វារលែងតំណើរការទាំងស្រុង។

ចំពេាះរដ្ឌវិញ ដែលអធិបតេយ្យភាព គេមិនអាចទៅចាប់បង្ខំរដ្ឌមួយឲ្យសងបំណុលដូចជាក្រុមហ៊ុនឯកជណទេ(លើកលែងតែម្ចាស់បំណុលនោះជារដ្ឌមួយដែរ ហើមានកម្លាំងទ័ពខ្ាំាលាំង ដែលអាចប្រកាសសង្គ្រាម េដីម្បី ទារបំណុល)។ ជាទូទៅក្នុងករណីរដ្ឌក្ស័យធន រដ្ឌច្រើនចរចាចាមួយម្ចាស់បំណុល ដើម្បីកាត់បន្ដយបំណុលមួយផ្នែក ឬពន្យាពេលសងបំណុល។ << សំណួរ>> ក្នុងករណីដែលភាពជាប់គាំងនៅសភាអាមេរិកអូសបន្លាយរហូតដល់មានការក្ស័យធនមែន តើវាអាចនឹងបង្កផលប៉ះពាល់អ្វីខ្លះ?

ប្រសិនបើអាមេរិកខកខានមិនបានសងបំណុលគេទៅតាមពេលកំណត់ទេ ទោះបីជាមិនសងទាំងអស់ ឬសងមិនទាន់ពេលក៏ដោយ បពា្ហាាដែលចោទឡើងគឺអត្រាការប្រាក់បំណុលរដ្ឌប្រាកដកើនឡើងខ្ពស់។ នេះជារឿង ធម្មតា កាលណាខ្ចីលុយគេហើយមិនសងគ្រប់តាមកាលកំណត់ ពេលក្រោយចង់ខ្ចីគេទៀត គេប្រាកដជាមិនចង់ឲ្យខ្ចី ឬក៏ឲ្យខ្ចីដែរប៉ុន្តែទារការប្រាក់ខ្ពស់ ដើម្បីឲ្យសមនិងហានិភ័យនៃបំណុល។ អត្រាការប្រាក់ខ្ពស់គឺជា បន្ទុកធ្ងន់មួយ ដល់ហិរញ្ញាវត្ដុរបស់រដ្ឌ ហើយអាចនាំឲ្យអត្រាការប្រាក់នៅក្នុងទីផ្សាឥណទានឯកជនកើនឡើងខ្ពស់ដែរ ដែលជាបន្ទុកផ្ងន់សម្រាប់ក្រុមហ៊ុន ក៏ដូចជាប្រជាជនទូទៅ។ ទាំងអស់នេះវាអាចនឹងនាំទៅបង្កើត ជាវិបត្តិសេដ្ឌកិច្ចធ្ងន់ធ្ងរ។

ទីផ្សាមូលប័ត្រអាមេរិកជាទីផ្សារដែលមានទំហំនៃការជួញដូរធំ វិបត្តិនៅអាមេរិកនឹងធ្វើឲ្យមានការចលាចលនៅទីផ្សារមូលបត្រនៅទូទាំងពិភពលោក។ អ្នកសេដ្ផកិច្ច ក៏ដូចជាប្រមុខដឹកនាំស្ដាប័នហិរញ្ញវត្ដុសំខាន់ៗដូចជា មូលនិធិរូបិយវត្ដុអន្តរជាតិ(IMF) និងធនាគាពិភពលោក ជាដើម សុទ្ទតែព្រមានទុកជាមុនរួចហើយផា ប្រសិនបើអាមេរិកក្ស័យធនមែន ពិភពលោក ទាំងមូលនឹងត្រូវធ្លាក់តៅក្នុងវិបត្តិសេដ្ឌកិច្ច ដែលធ្ងន់ផ្ងរជាងវិបត្តិកាលពីឆ្នាំ ២០០៨ទៅទៀត៕

សភា​អាមេរិក​អនុម័ត​ច្បាប់​កំណែទម្រង់​ផ្សារមូលបត្រ

ច្បាប់​ស្តីពី​កំណែទម្រង់​ទីផ្សារ​មូលបត្រ ត្រូវ​បាន​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​ក្នុង​សំឡេង​គាំទ្រ ៦០​សំឡេង ទល់​នឹង ៣៩​សំឡេង​ប្រឆាំង។ កំណែទម្រង់​នេះ ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​គោលដៅ​ចៀសវាង​កុំ​ឲ្យ​វិបត្តិ​ហិរញ្ញវត្ថុ ដូច​កាល​ពី​​ពេលថ្មីៗនេះ ផ្ទុះឡើង​សាជាថ្មី​ម្តង​ទៀត នៅ​ថ្ងៃ​អនាគត។​

ការ​រកស៊ី​របស់​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុ ដែល​មាន​ហានិភ័យ​ខ្ពស់​នឹង​ត្រូវ​ដាក់​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ រដ្ឋាភិបាល។ ការ​ផ្តល់​ប្រាក់​កម្ចី​​ដល់​សាធារណជន​ទូទៅ ​ក៏​នឹង​ត្រូវ​រឹតបន្តឹង​ដែរ ដើម្បី​ការពារផលប្រយោជន៍​អតិថិជន ជាពិសេស ដើម្បី​ចៀសវាង​ការ​ផ្តល់​ប្រាក់​កម្ចី​បែប Subprime ដូច​ពីមុន ដែល​ជា​ដើមហេតុ​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក។ ម្យ៉ាងទៀត ក្រោយ​ពី​ពេល​ច្បាប់​នេះ​ចូល​ជាធរមាន ក្រុមហ៊ុន ឬ​ធនាគារ​ណា​ដែល​រកស៊ី​ខាត ហើយ​ក្ស័យ​ធន មិន​អាច​មក​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ ដូច​ពី​មុន​ទៀត​ទេ។

បន្ទាប់​ពី​ឡើង​មក​កាន់​អំណាច​បាន​២ឆ្នាំ លោក​អូបាម៉ា និង​គណបក្ស​ប្រជាធិបតេយ្យ​​បាន​ធ្វើ​កំណែទម្រង់​ជា​ប្រវត្តិ​សាស្រ្ត​ដល់​ ទៅពីរ៖ កំណែទម្រង់​ប្រព័ន្ធ​ធានារ៉ាប់រង​សុខភាព និង​កំណែទម្រង់​ហិរញ្ញវត្ថុ។ កំណែទម្រង់​ហិរញ្ញវត្ថុ​​សម្រេច​បាន​ នៅ​តែ ៤​ខែ​ទៀត​ប៉ុណ្ណោះ មុន​នឹង​ដល់​ពេល​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា នៅ​ខែ​វិច្ឆិកា។

ការ​អនុម័ត​កំណែទម្រង់​ហិរញ្ញវត្ថុ​នេះ បាន​បង្ហាញ​អំពី​ជ័យជំនះ​របស់​លោក​អូបាម៉ា ទល់​នឹង​ការ​ធ្វើ​ Lobby របស់​អ្នក​ជំនួញ។ គេ​នៅចាំ​បាន​ថា នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី កាល​ពី​ឆ្នាំ ២០០៨ លោក​អូបាម៉ា​ធ្លាប់​បាន​សន្យា​ថា នឹង​មិន​បណ្តោយ​ឲ្យ​អ្នក​មាន​លុយ​ប្រើ​ឥទ្ធិពល​របស់​ពួកគេ​មក​លើ​នយោបាយ​ របស់​រដ្ឋាភិបាល​នោះទេ។ របៀបធ្វើ​ការបែបនេះ​អាច​នឹង​ទាក់ទាញ​ការ​គាំទ្រ​ពី​សំណាក់​ពលរដ្ឋ​អាមេរិក ដែល​មិន​ចូល​ចិត្ត​ការធ្វើ​នយោបាយ​ដោយ​ពឹង​លើ​លុយ។

ក៏ប៉ុន្តែ នៅ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ហិរញ្ញវត្ថុ​នេះ គណបក្ស​ប្រជាធិបតេយ្យ​ទំនង​ជា​បាន​បង្ក​សត្រូវ​ច្រើន ក្នុង​មជ្ឈដ្ឋាន​អ្នក​ជំនួញ។ អ្នក​ជំនួញ​ដែល​មិន​សប្បាយ​ចិត្ត​អាច​នឹង​នាំគ្នា​សម្រុក​ទៅ​ជួយ​គណបក្ស​ សាធារណរដ្ឋ នៅ​ក្នុង​ការ​បោះឆ្នោត​​ នៅ​ខែវិច្ឆិកា​នេះ។

ម្យ៉ាងវិញ​ទៀត មាន​អ្នក​ខ្លះ​បាន​រិះគន់​កំណែទម្រង់​ហិរញ្ញវត្ថុ​របស់​លោក​អូបាម៉ានេះ​ថា​ មាន​លក្ខណៈ​ទូលំទូលាយ​ខ្លាំង​ពេក ដែល​ត្រូវការ​ពេលវេលា​ច្រើន​ទៀត ទម្រាំ​តែ​អាច​ចាប់​ផ្តើម​អនុវត្ត​ចេញ​ជា​លទ្ធផល​បាន។ ការ​បង្កើត​ស្ថាប័ន​ថ្មី ​ ដើម្បី​ត្រួតពិនិត្យ​​សកម្មភាព​ហិរញ្ញវត្ថុ បន្ថែម​ពីលើ​ស្ថាប័ន​​ដែល​មាន​ស្រាប់ ក៏​ទទួល​រង​នូវការ​រិះគន់​ផងដែរ។ គេរិះគន់ថា ការ​បង្កើត​ស្ថាប័ន​ច្រើន​បែបនេះ នឹង​បង្ក​ជា​បញ្ហា​ការិយាធិបតេយ្យ​ស្មុគស្មាញ ដែល​នឹង​ធ្វើ​ឲ្យ​​បាត់បង់​ប្រសិទ្ធិភាព​ការងារ។ ម្យ៉ាងទៀត ស្ថាប័ន​កាន់តែ​ច្រើន ថវិកា​ចំណាយ ដើម្បី​​ឲ្យ​ស្ថាប័ន​ទាំងនេះ​ដំណើរការ ក៏​មាន​កាន់តែច្រើន៕

ស្វែងយល់​អំពី​ផ្សារ​ភាគហ៊ុន

តើ​ផ្សារភាគហ៊ុន​ជា​អ្វី?

បើ​និយាយ​​ឲ្យ​ខ្លី​ សាមញ្ញ ហើយ​ស្រួល​ស្តាប់ ផ្សារភាគហ៊ុន គឺ​ជា​កន្លែង​ដែល​គេ​ទិញ-លក់​ភាគហ៊ុន។

ចុះ ភាគហ៊ុន ជា​អ្វី? ភាគហ៊ុន គឺ​ជា​ចំណែក​ដើមទុន ដែល​គេ​ដាក់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ណាមួយ។ នៅពេល​ដែល​ក្រុមហ៊ុន​ចំណេញ ម្ចាស់​ភាគហ៊ុន​ក៏​បាន​ចំណេញ​ ហើយ​បើ​ក្រុមហ៊ុន​ខាត ម្ចាស់​ភាគហ៊ុន​ក៏​ខាត។ ការចំណេញ ឬ​ខាតនេះ វា​សមាមាត្រ​ទៅនឹង​ចំណែក​​ភាគហ៊ុន​ដែល​ខ្លួន​មាន។ បើ​មាន​ភាគហ៊ុន​ច្រើន ពេល​ចំណេញ​ ក៏ចំណេញ​ច្រើន ហើយ​ពេល​ខាត ក៏​ខាត​ច្រើន។

ក្រុមហ៊ុន​ខ្លះ គេ​យក​ភាគហ៊ុន​មួយ​ផ្នែក​​ទៅដាក់​លក់​ នៅ​លើ​ទីផ្សារ​ភាគហ៊ុន។ ប៉ុន្តែ មិនមែន​គ្រប់​តែ​ក្រុមហ៊ុន​ទាំងអស់​អាច​លក់​ភាគហ៊ុន​បានទេ។ ទាល់តែ​ជា​ប្រភេទ​ក្រុមហ៊ុន​ ដែល​ច្បាប់​កំណត់​ថា​​​អនុញ្ញាត​ឲ្យ​លក់​ភាគហ៊ុន​បាន ទើប​អាច​ចុះ​ភាគហ៊ុន​លក់​បាន។

តើ​អ្នក​ទិញ​ភាគហ៊ុន​អាច​ទទួល​បាន​ផលចំណេញ​អ្វី​ខ្លះ? ហើយ​អាច​ខាតបង់​អ្វី​ខ្លះ?

កាល​ណា​អ្នកណាទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ណាមួយ អ្នក​នោះ​នឹង​ក្លាយ​ជា​ម្ចាស់​ហ៊ុន​របស់​ក្រុមហ៊ុន​នោះ ហើយ​មាន​សិទ្ធិ​ដូច​ម្ចាស់​ហ៊ុន​ផ្សេងទៀត​ដែរ ដូចជា សិទ្ធិ​បោះឆ្នោត​​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន ជាដើម។ គ្រាន់តែ​ថា អ្នកណា​មាន​ភាគហ៊ុន​ច្រើន មាន​សំឡេង​បោះឆ្នោត​ច្រើន អ្នក​មាន​ភាគហ៊ុន​តិច មាន​សំឡេង​​តិច។

នៅ​ពេល​ដែល​ក្រុមហ៊ុន​រកស៊ី​បាន​ចំណេញ​លុយ ហើយ​គេយក​លុយ​ចំណេញ​នេះ​មកចែក​​គ្នា ម្ចាស់ភាគហ៊ុន​​ទាំងអស់​ទទួល​បាន​ចំណែក​ប្រាក់​ចំណេញ​នេះ ស្រប​ទៅតាម​ភាគហ៊ុន​ដែល​ខ្លួន​មាន។ បើ​មានភាគហ៊ុន ១% បាន​ចំណេញ ១%​។ ប៉ុន្តែ បើ​ក្រុមហ៊ុន​ខាត​វិញ​ ក៏ខាត​ទៅតាម​​ចំណែក​ភាគហ៊ុន​នេះ​ដែរ។

ហេតុអ្វី​បាន​ជា​មាន​អ្នក​លេង​ភាគហ៊ុន​ខ្លះ​ចំណេញ​ ឬ​ក៏​ខាត​​​ រាប់​ម៉ឺន​ ឬ​រហូតដល់​រាប់​លានដុល្លារ ក្នុង​មួយ​ប៉ព្រិច​ភ្នែក?

អ្នក​លេង​ភាគហ៊ុន​បែបនេះ ទិញភាគហ៊ុន​មិនមែន​​ទុក​ចាំ​ទទួល​ចំណែក​លុយ​ចំណេញ​ពីក្រុមហ៊ុនទេ គឺ​ទិញ​មក​ ដើម្បី​លក់​ទៅវិញ ​យក​ចំណេញ​ភ្លាមៗ។ ក្នុងករណីនេះ ភាគហ៊ុន ត្រូវ​ក្លាយ​ទៅជា​ទំនិញ ដែល​គេលក់​ចេញ ទិញ​ចូល ដូចទំនិញ​​ដែល​គេ​លក់​នៅ​លើ​ទីផ្សារ​ធម្មតាដែរ។

ឧទាហរណ៍​៖ ពេល​ខ្ញុំ​ឮដំណឹង​អំពី​រឿង​ជំងឺ​ផ្តាសាយ​អា កំពុង​តែ​រីក​រាលដាល​ឡើង នៅ​ម៉ិចស៊ិច ខ្ញុំ​វិភាគ​ទៅ ឃើញថា ជំងឺ​នេះ​ជា​ជំងឺ​ឆ្លង​ខ្លាំង ដែល​អាច​រាលដាល​ទៅ​ប្រទេស​ផ្សេងៗ​ទៀត។ ដើម្បី​បង្ការកុំ​ឲ្យ​ជំងឺនេះ​ឆ្លង​រាលដាល គេ​ប្រាកដ​ជា​ត្រូវ​នាំ​គ្នា​ចាក់វ៉ាក់សាំង។ អ៊ីចឹង ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​​ប្រាកដ​ជា​លក់​វ៉ាក់សាំង​បានច្រើន ហើយ​ចំណេញ​លុយ​ច្រើន។ ដល់​ពេលនោះ​​ ភាគហ៊ុន​ក្រុមហ៊ុន​ផលិតវ៉ាក់សាំង​ ​ប្រាកដ​ជា​ឡើង​ថ្លៃ​កប់ពពក ព្រោះ​​អ្នក​ណា​ក៏​ចង់​ទិញ​ភាគហ៊ុន​នេះ​ដែរ។ ដូច្នេះ ខ្ញុំ​ក៏​ប្រមូល​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​នេះ​​ទុក ទាន់ពេល​នៅថោក។ ​ពេល​ដែល​​ភាគហ៊ុននេះឡើង​ថ្លៃ ខ្ញុំ​ក៏​លក់​ចេញ​ទៅវិញភ្លាម​ យក​ចំណេញ។ ​ខ្ញុំចេះ​តែ​បន្ត​ធ្វើ​អ៊ីចឹង​រហូត​ទៅ ជាមួយ​ក្រុមហ៊ុន​ផ្សេងទៀត​ក៏ធ្វើ​​ដូចគ្នា! ជួនកាល​ទិញ​ពេលនេះ មួយ​ម៉ោង​ក្រោយ​​ឡើងថ្លៃ លក់​ទៅវិញ​ភ្លាម​ក៏មាន។

ផ្ទុយទៅវិញ បើ​ការវិភាគ​របស់ខ្ញុំ​​ខុស ភាគហ៊ុន​មិន​ឡើង​ថ្លៃ ស្រាប់តែ​ចុះថ្លៃ​ទៅវិញ ខ្ញុំ​ក៏​ខាតបង់​ទៅតាម​នោះដែរ។ បើ​សិន​ជា​ខ្ញុំ​ដឹង​ខ្លួនទាន់ ពេល​ឃើញ​ភាគហ៊ុន​ចាប់​ចុះ​បន្តិច ខ្ញុំ​ប្រញាប់​លក់​ចេញ​ភ្លាមៗ ​ខ្ញុំខាត​ដែរ តែ​ខាត​តិច។ ក៏ប៉ុន្តែ ពេលខ្លះ ​ខ្ញុំ​មិន​ចង់​លក់​ចេញ​ភ្លាម​ទេ អង្គុយ​ចាំមើល ក្រែង​វា​ឡើង​មកវិញ។ បើ​វាឡើង​មកវិញ​មែន​វាគ្រាន់ ប៉ុន្តែ បើ​វាចេះតែចុះ​ទៅទៀត ហើយ​ខ្ញុំ​ចេះ​តែ​ចាំ​ ដល់​ពេលមួយ​វាចុះ​ទាបខ្លាំង បាន​ខ្ញុំ​លក់​ចេញ ពេលនោះ​​ខ្ញុំ​ក៏​ខាត​ឡុងចុង​អ៊ីចឹង​ទៅ។

សូម​បញ្ជាក់​ថា ការលេងភាគហ៊ុន​បែបនេះ គឺ​ជា​រឿងប្រថុយប្រថាន​បំផុត។ ជួនកាល ចំណេញ​មក ខាត​ទៅវិញ​អស់ទៅវិញភ្លាម​ក៏មាន។ ខាត​ទាំង​ដើម​អស់​ទៅទៀត​ក៏មាន ប្រៀប​ដូច​ទៅនឹង​ការ​ភ្នាល់​ល្បែង​ដូច្នេះ​ដែរ។ ​ការ​លេងភាគហ៊ុន​របៀបនេះ​ឯង ដែល​​ពេលខ្លះ ធ្វើ​ឲ្យ​ផ្សារភាគហ៊ុន​ដួលដាំដូង ហើយ​ពេលខ្លះ​បង្កើត​ទៅជា​វិបត្តិ​ហិរញ្ញវត្ថុ​ពាសពេញ​ពិភពលោក​ក៏មាន។

តើ​អ្វី​ទៅ​ជាមូលហេតុ​ដែល​នាំ​ឲ្យ​ភាគហ៊ុន​ឡើង​ថ្លៃ ឬ​ចុះថ្លៃ?

ដោយសារតែ​ភាគហ៊ុន ត្រូវគេ​យក​មក​ទិញដូរ​យក​ចំណេញ ដូច​ទំនិញ​ធម្មតា អ៊ីចឹង ភាគហ៊ុន​ឡើង​ថ្លៃ ឬ​ក៏ចុះ​ថ្លៃ វា​គោរពទៅតាមច្បាប់​ទីផ្សារ​ធម្មតា ពោល​គឺ​ វា​អាស្រ័យ​ទៅលើ​ផ្គត់ផ្គង់ និង​តម្រូវការ។ គឺ​អ្នក​ទិញ-លក់​ភាគហ៊ុន​នេះ​ឯង ដែល​ជា​អ្នក​កំណត់​ថ្លៃ។ បើ​មាន​អ្នក​រកទិញច្រើន មិនសូវមាន​អ្នក​ចង់​លក់​ វា​ក៏ឡើងថ្លៃ។ បើ​មាន​អ្នក​លក់​ច្រើន មិនសូវមាន​អ្នក​ទិញ វា​ក៏​ធ្លាក់ថ្លៃ។ អ្នក​លេងភាគហ៊ុន គេ​នាំគ្នា​លក់​ ឬ​ក៏នាំ​គ្នា​ទិញ គឺ​វា​អាស្រ័យ​ទៅ​លើ​ការវិភាគ​របស់​អ្នក​លេង​ម្នាក់ៗ ដែល​គេ​មើលទៅ​ថា តើ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ណាមួយ​នឹង​ឡើងថ្លៃ ឬ​ចុះថ្លៃ? ហើយ​ការវិភាគនេះ គេ​ធ្វើ​ឡើង​ទៅលើ​ហេតុការណ៍​ផ្សេងៗ ដែល​ទាក់ទង​នឹង​ក្រុមហ៊ុននេះ ​(សូមមើល​ឧទាហរណ៍​​ខាងលើ អំពី​ ​​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង និង​គ្រុន​ផ្តាសាយ​អា​)។

ឧទាហរណ៍​មួយ​ទៀត ពេលខ្លះ គ្រាន់តែ​មាន​លេចឮ​ដំណឹង​ព្រាលៗ​មក​ថា អ៊ីស្រាអែល​​ចង់​​ប្រើ​កម្លាំង​ទ័ព​វាយប្រហារ​លើ​អៀរ៉ង់ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ប្រេង​ក៏ចាប់​ធ្លាក់ចុះ​គ្រឹប​ ក៏មាន។

នៅពេល​ដែល​គេនិយាយ​ថា ​ភាគហ៊ុន​នេះ​ ឬ​ភាគហ៊ុន​នោះ មាន ១០០០ Points ឬ​ក៏ ២០០០​ Points តើ​មាន​ន័យ​ថាម៉េច?

១០០០ ឬ​២០០០ Points នេះ មិនមែន​ជា​ថ្លៃ​ភាគហ៊ុនទេ គ្រាន់តែ​ជា​សន្ទស្សន៍​តែប៉ុណ្ណោះ។ សន្ទស្សន៍របស់​ភាគហ៊ុន​នេះ ​កំណត់​ដោយ​ក្រុមហ៊ុន ដែល​មាន​ជំនាង​​ខាង​ហ្នឹង។​ គេ​ប្រើប្រាស់​សន្ទស្សន៍​ភាគហ៊ុន ​ ដើម្បី​តាមដាន​មើល​​ អំពី​ការវិវឌ្ឍ​នៃ​ទីផ្សារ​ភាគហ៊ុន។ ឧបមាថា ពេល​ចាប់​បើក​លក់​ពេលព្រឹក ភាគហ៊ុន​​​មាន ១០០០ Point ហើយ​ស្រាប់តែ ថ្ងៃ​រសៀល​ វាចុះ​មក​នៅ​ត្រឹម ៩០០ មានន័យថា ភាគហ៊ុន​​ធ្លាក់​ចុះ​ ១០០ Points ស្មើ​នឹង ១០% ឬ​ក៏​បើ​ឡើង​ដល់ ១១០០ មានន័យថា ភាគហ៊ុន​​វា​កើន​ឡើង ១០%។

អ្វី​ដែល​សំខាន់ គឺ​មិនមែន​ចំនួន​ Point ១០០០, ២០០០ ឬ​ក៏ ៣០០០​ពាន់​នេះទេ។ អ្វី​ដែលគេ​តាមដាន​ខ្លាំង​ជាងគេ គឺ​ភាគរយ​ ដែល​អាច​ឲ្យ​គេ​ដឹង​ថា ភាគហ៊ុន​​នៅ​កន្លែងណាមួយ វា​កើនឡើង ឬ​ក៏​ធ្លាក់ចុះ? បើ​កើនៗ​ប៉ុន្មាន? បើ​ចុះ​ៗប៉ុន្មាន? ត្រូវ​ទិញ ឬ​ក៏​ត្រូវ​លក់? លក់​ឥឡូវ ឬ​មួយ​ក៏​ចាំ​បន្តិច​ទៀត?

តើ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ដឹង​ថា​ភាគហ៊ុន​ ដែល​យើង​មាន​នៅ​នឹង​ដៃ គិតជា​លុយ ​មាន​តម្លៃ​ប៉ុន្មាន?

វា​អាស្រ័យថា តើ​យើង​មាន​ភាគហ៊ុន​ក្រុមហ៊ុន​អ្វី? ភាគហ៊ុន​របស់​ក្រុមហ៊ុន​នីមួយៗ​មាន​តម្លៃ​ខុសៗ​គ្នា។

តាមការពិត ភាគហ៊ុន​មួយ​ មិន​​ឡើងថ្លៃ ឬ​ចុះថ្លៃ​ភ្លាមៗ ដូច​ដែល​យើង​ឃើញ​នៅលើ​ទីផ្សារ​ភាគហ៊ុន​ទេ។ ឧបមាថា ក្រុមហ៊ុន​មួយ​មាន​ដើម​ទុន ១លាន​ដុល្លារ ហើយ​បែងចែក​ជា​១លាន​ភាគហ៊ុន។ អ៊ីចឹង ១​ភាគហ៊ុន គឺ​ថ្លៃ​១ដុល្លារ ហើយ​នៅតែ​១ដុល្លារ​អ៊ីចឹង​រហូត លើក​លែង​តែ​ដល់​ពេលណាមួយ គេ​បង្កើន​ដើមទុន​ក្រុមហ៊ុ​ន​នេះ​​​ដល់ ២លាន ពេល​នោះ ទើប​​ថ្លៃភាគហ៊ុន​​ឡើង​ដល់ ២ដុល្លារ​ក្នុង​មួយ​ហ៊ុន។ បើ​គណនា​តាម​តម្លៃ​ភាគហ៊ុន​បែ​ប​នេះ មិនមាន​អ្វី​ស្មុគស្មាញ​នោះទេ។ ១​ហ៊ុន​ថ្លៃ​១ដុល្លារ បើយើង​មាន​១ពាន់​ហ៊ុន គឺ​ស្មើ​នឹង​១ពាន់​ដុល្លារ។

ក៏ប៉ុន្តែ តម្លៃ​ភាគហ៊ុន នៅលើ​ទីផ្សារ​ភាគហ៊ុន​វា​ខុស​ពី​តម្លៃ​ហ៊ុន ដែល​ក្រុមហ៊ុន​ចុះ​បញ្ជី​លក់។ តម្លៃ​ភាគហ៊ុន នៅលើ​ទីផ្សារភាគហ៊ុន ប្រែប្រួល​ឡើងចុះ​ភ្លាមៗ មិនទៀង​ទាត់​នោះទេ។ ដូច្នេះ ​តម្លៃភាគហ៊ុន ដែល​​អ្នកណាម្នាក់​មាន​ក្នុងដៃ វា​ប្រែប្រួល​ទៅតាម​ពេលវេលា។ ឧបមាថា ខ្ញុំមាន​ភាគហ៊ុន​ក្រុមហ៊ុនតូតាល់ ចំនួន ១ពាន់​ហ៊ុន។ តាម​តម្លៃ​លើ​ទីផ្សារ នៅពេលនេះ ម៉ោង​នេះ ភាគហ៊ុន​តូតាល់​ ថ្លៃ​១០​ដុល្លារ ក្នុង​១ហ៊ុន។ អ៊ីចឹង ខ្ញុំមាន​១ពាន់ហ៊ុន វាស្មើ​នឹង ១ម៉ឺន​ដុល្លារ។ ក៏ប៉ុន្តែ ដរាបណា​ខ្ញុំ​មិន​​ទាន់​លក់​ភាគហ៊ុន​ទាំង​នេះ​ចេញ​ផុត​ពី​ដៃ​​ទេ ១ម៉ឺន​ដុល្លារនេះ គ្រាន់​តែ​ជា​តម្លៃ​លើ​ក្រដាស​ប៉ុណ្ណោះ។ កន្លះម៉ោងក្រោយ​វា​អាច​រលាយ​បាត់​ទៅ​អស់​ក៏មាន ឬ​ក៏​វា​អាច​កើន​ឡើង​រហូត​ដល់​ទៅ​២ម៉ឺន​ក៏​ថា​បាន។

តើ​​ពាក្យ​ថា “ទីផ្សារ​មូលបត្រ” និង “​ទីផ្សារ​ភាគហ៊ុន”​ ជា​ពាក្យ​តែមួយ ឬ​ក៏​ពាក្យ​ពីរមានន័យ​ខុសគ្នា?

និយាយ​ឲ្យ​ត្រឹមត្រូវ​មែនទែន ពាក្យ​ពីរ​នេះ​មាន​ន័យ​ខុសគ្នា។ តាមពិត ភាគហ៊ុន​គ្រាន់តែ​ជា​ផ្នែក​មួយ​​ប៉ុណ្ណោះ នៃ​មូលបត្រ។ ក្រៅ​ពី​ភាគហ៊ុន នៅមាន​មូលបត្រ​ផ្សេង​ទៀត ដែល​គេ​យក​មក​ធ្វើ​ការទិញ-ដូរ នៅ​លើ​ទីផ្សារ​មូលបត្រ​ដែរ ដូចជា ​មូលបត្រ​បំណុល មូលបត្រ​ជា​វត្ថុធាតុដើម ឬ​ជា​រូបិយវត្ថុ ។ល។ និង​។ល។

ដោយសារ តែ​ពីដំបូង​ឡើយ ភាគហ៊ុន គឺ​ជា​ប្រភេទ​មូលបត្រ ដែល​​គេទិញ-លក់​ច្រើន​ជាងគេ។ ទើប​យើង​​ចំណាំ​តែ​និយាយ​ “ផ្សារភាគហ៊ុន” ជាប់​មាត់​រហូតមក។ ប៉ុន្តែ​​ បើ​តាម​ភាសា​បច្ចេកទេស​ត្រឹមត្រូវ គេ​ត្រូវ​ហៅ​ថា “ទីផ្សារ​មូលបត្រ”។


សំណួរ-ចម្លើយ​ជុំវិញ​ការ​លក់​ភាគហ៊ុន​ជា​សាធារណៈ​របស់ Facebook

តើ​ Facebook គ្រោង​លក់​ភាគហ៊ុន​ប៉ុន្មាន?

Facebook មាន​គោលដៅ​ប្រមូល​លុយ​ឲ្យ​បាន ៥ពាន់លាន​ដុល្លារ ពី​ការ​លក់​ភាគហ៊ុន​ជាសាធារណៈ​ជាលើក​ដំបូង (Initial Public Offering) ​នេះ។ ចំនួននេះ​តិច​ជាង​ការ​រំពឹង​ទុក​ពីពេលមុន (១០ពាន់លាន​ដុល្លារ) ក៏ប៉ុន្តែ នៅតែ​ច្រើន​ជាង​​ការលក់​ភាគហ៊ុន​ដំបូង​របស់​ក្រុមហ៊ុន​អ៊ីនធ័រនែត​ផ្សេងៗ​ទៀត នាពេល​កន្លងមក។

នៅពេល​លក់​ភាគហ៊ុន​ជា​សាធារណៈ​លើក​ដំបូង កាលពី​ឆ្នាំ​២០០៤ Google លក់​បាន​តែ ១​ ៦៧០​លាន​ដុល្លារ​​ប៉ុណ្ណោះ។

តើ​ភាគហ៊ុន​របស់ Facebook មាន​តម្លៃ​ប៉ុន្មាន?

នៅក្នុង​ឯកសារ​ដែល​បញ្ជូន​ទៅ​គណៈកម្មការ​មូលបត្រ Facebook មិនទាន់​បាន​កំណត់​តម្លៃ​ភាគហ៊ុន ដែល​ត្រូវ​លក់​នៅឡើយទេ។ ចំនួន​ពិតប្រាកដ នៃ​​ភាគហ៊ុន ដែល​ត្រូវ​ដាក់លក់​ជា​សាធារណៈ ក៏​ Facebook មាន​បាន​បញ្ជាក់​នៅ​ក្នុង​ឯកសារ​​នេះ​ដែរ។​

នៅពេលបច្ចុប្បន្ន​នេះ គេ​ប៉ាន់ប្រមាណ​ថា ភាគហ៊ុន Facebook មាន​តម្លៃ ២៩,៧៣​ដុល្លារ ក្នុង​មួយ​ហ៊ុន។ ប៉ុន្តែ អ្នកខ្លះ​បានព្យាករ​ថា ភាគហ៊ុន​នេះ​អាច​នឹង​មាន​តម្លៃ​រហូតដល់​ទៅ ៤០ដុល្លារ ក្នុងមួយ​ហ៊ុន នៅពេល​ចាប់ផ្តើម​លក់​នៅលើ​ទីផ្សារ​មូលបត្រ។ ទោះជាយ៉ាងណា ទាំងនេះ គ្រាន់តែ​ការ​ប៉ាន់ស្មាន​តែ​ប៉ុណ្ណោះ។

នៅពេលណា ទើបគេ​អាច​​ចាប់ផ្តើម​ទិញភាគហ៊ុន​របស់ Facebook បាន?

កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ Facebook គ្រាន់តែ​បញ្ជូន​ឯកសារ ដើម្បី​សុំ​លក់​ភាគហ៊ុន ប៉ុន្តែ នៅមិនទាន់​ចាប់ផ្តើម​លក់​ភាគហ៊ុន​នៅឡើយទេ។ ដូច្នេះ គេនៅមិនទាន់​អាច​ទិញ​ភាគហ៊ុន Facebook បាន​នៅឡើយទេ នៅពេលនេះ។ គេត្រូវ​រង់ចាំ​យ៉ាងតិច ៣ខែ​ទៀត (​ក្រោយ​​ថ្ងៃ​ទី២ ឧសភា) ទើប​ Facebook ចាប់ផ្តើម​លក់​ភាគហ៊ុន​។

តើ Facebook មាន​ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ​​ប៉ុន្មាន​ក្នុងមួយឆ្នាំៗ?

ចាប់ពីពេលនេះ​ទៅ ដោយ​​ Facebook ចង់​លក់​ភាគហ៊ុន​ នៅ​ក្នុង​ទីផ្សារ​មូលបត្រ Facebook មាន​កាតព្វកិច្ច​ផ្សព្វផ្សាយ​ជា​សាធារណៈ​ នូវ​ស្ថានភាព​ហិរញ្ញវត្ថុ និង​សកម្មភាព​ជំនួញ​របស់​ខ្លួន។

នៅ​ក្នុង​ឯកសារ ដែល​​បញ្ជូន​ទៅ​គណៈកម្មការ​មូលបត្រ Facebook បាន​បង្ហាញ​ថា៖

  ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ ២០១១ មាន ៣ ៧១១​​លាន​ដុល្លារ​
  ប្រាក់​ចំណេញ​សុទ្ធ នៅ​ឆ្នាំ​២០១១ មាន ១០០០​លាន​ដុល្លារ
  អ្នក​ប្រើប្រាស់សកម្ម​​ប្រចាំ​ខែ (Monthly active users) មាន ៨៤៥​លាន​នាក់ នៅ​ខែ​ធ្នូ ២០១១
  អ្នក​ប្រើប្រាស់​សកម្ម​ប្រចាំ​ថ្ងៃ (Daily active users) មាន ៤៨៣លាន​នាក់

តើ​ប្រភពចំណូល​របស់ Facebook បាន​មក​ពីណា?

ប្រភពចំណូល​ធំបំផុត​របស់ Facebook គឺ​បាន​មក​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម (Online advertisement)។ នៅ​ឆ្នាំ​២០១១ ប្រាក់ចំណូល ដែល​បាន​មក​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ មាន​រហូតដល់​ទៅ ៣ ១៥០ ​​លាន​ដុល្លារ​ ពោលគឺ ប្រមាណ ៨៥% នៃ​ប្រាក់​ចំណុល​សរុប​ប្រចាំ​ឆ្នាំ។

ប្រភព​ចំណូល​ធំ​ទីពីរ គឺ​បាន​មក​ពី​​ក្រុមហ៊ុន Zynga (១២% នៃ​ប្រាក់​ចំណូល​សរុប​ប្រចាំ​ឆ្នាំ​២០១១)។ Zynga គឺ​ជា​ក្រុមហ៊ុន​ផលិត​ល្បែង​លើ​អ៊ីនធ័រនែត (Online Game) ដែល​​គេច្រើន​លេង​នៅលើ​ Facebook ដូចជា FarmVille, CastleVille, CityVille, Mafia Wars, Café World ។ល។

តើ​ក្រុមហ៊ុន Facebook មាន​តម្លៃ​ប៉ុន្មាន?​

វា​​អាស្រ័យ​ទៅលើ​​តម្លៃភាគហ៊ុន Facebook ដែល​អ្នក​វិនិយោគហ៊ាន​ឲ្យ នៅពេល​ដែល​ភាគហ៊ុន​​​ត្រូវ​ដាក់​លក់​នៅលើ​ទីផ្សារ នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ។

ក៏ប៉ុន្តែ នៅពេលនេះ គេរំពឹង​ថា ក្រោយ​ពេល​ចូល​ក្នុង​ទីផ្សារ​មូលបត្រ ក្រុមហ៊ុន Facebook អាច​នឹង​មាន​តម្លៃ​រហូតដល់​ទៅ ១០០ពាន់លាន​ដុល្លារ។ បើសិន​ជា​ពិតជាដូចនេះ​មែន Facebook ដែល​ទើប​នឹង​បង្កើត​បាន​ ៨​ឆ្នាំ​នេះ នឹង​មាន​តម្លៃ​ខ្ពស់ជាង​ក្រុមហ៊ុន​ធំៗ​ និង​ចំណាស់ៗ​របស់​អាមេរិក ដូចជា Amazon, Caterpillar, Goldman Sachs, Ford Motor និង Boeing ជាដើម។

តើ​​អគ្គនាយក និង​ស្ថាបនិក​ Facebook (Mark Zuckerberg) មាន​ភាគហ៊ុន​ប៉ុន្មាន​?

លោក Mark Zuckerberg មាន​ចំណែកហ៊ុន​ ២៨,៤% ក្នុង​ក្រុមហ៊ុន​ Facebook ហើយ​ទទួល​បាន​ប្រាក់ចំណូល​ពី Facebook (ទាំង​ប្រាក់ខែ និង​ប្រាក់​ចំណូល​ផ្សេងទៀត) ចំនួន ១ ៤៩០ ០០០​ដុល្លារ (ឆ្នាំ​២០១១)។

ប្រសិន​បើ​តម្លៃ​ក្រុមហ៊ុន Facebook ពិត​ជា​កើនឡើង​រហូតដល់ ១០០ពាន់លាន​ដុល្លារ ដូច​គេ​រំពឹង​ទុកមែន ភាគហ៊ុន​របស់​លោក Mark Zuckerberg ក្នុង​ក្រុមហ៊ុន Facebook នឹង​មាន​តម្លៃ​រហូតដល់​ទៅ​ជាង ២៨ពាន់លាន​ដុល្លារ។ លោក Zuckerberg នឹង​ត្រូវក្លាយ​ជា​មហាសេដ្ឋី​ ដែលមាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​ លំដាប់​ទី ៤ នៅ​សហរដ្ឋ​អាមេរិក និង ទី៩ នៅទូទាំង​ពិភពលោក។ សូម្បីតែ​បុគ្គលិក​របស់​ក្រុមហ៊ុន Facebook ក៏​អាច​ក្លាយ​ជា​សេដ្ឋី ដែលមាន​ទ្រព្យសម្បត្តិ​រាប់លាន​ដុល្លារ​ដែរ៕

តើ Facebook រក​ចំណូល​បាន​ដោយសារ​អ្វី​ទើប​គេ​ហ៊ាន​ឲ្យតម្លៃ​រហូត​ដល់​៥០ពាន់​លាន​ដុល្លារ? [កែប្រែ] Facebook គឺ​ជា​បណ្តាញ​សង្គម​តាម​អ៊ីនធ័រនែត​មួយ ដែល​ បច្ចុប្បន្ន មាន​អ្នកប្រើប្រាស់​ជាង ៥០០​លាន​នាក់ ហើយ​ចំនួន​នេះ​ចេះតែ​បន្ត​កើន​ឡើង​ជា​រៀងរាល់ថ្ងៃ។ អ្នក​ប្រើប្រាស់​បណ្តាញ Facebook មិន​តម្រូវ​ឲ្យ​បង់ប្រាក់​កម្រៃ​អ្វីនោះទេ។ បើ​ដូច្នេះ តើ​ Facebook រក​ចំណូល​បាន​ពីណាមក?

ការផ្សាយពាណិជ្ជកម្ម

របៀប​រកលុយ​របស់ Facebook មិនខុស​ពី​វិបសៃត៍​ផ្សេងៗ​ទៀត​ប៉ុន្មាន​ទេ ដូចជា Google,Yahoo និង Youtube ជាដើម។ ប្រភព​ចំណូល​ធំបំផុត​របស់ Facebook គឺបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើទំព័រ​វិបសៃត៍។ អ្នក​ដែល​​មាន​ទំព័រ Facebook ពិត​ជា​អាច​មើលឃើញ នៅ​​ផ្នែក​ខាង​ស្តាំដៃ នៃ​ទំព័រ Facebook តែងតែ​មាន​​ការផ្សាយ​ពាណិជ្ជកម្ម​​របស់​ក្រុមហ៊ុន ឬ​ក៏​ផលិត​ផល​ផ្សេងៗ។ អ្នក​ដែល​ផ្សាយ​ពាណិជ្ជកម្ម​លើ​ទំព័រ​នេះ​ គឺ​ត្រូវ​បង់លុយ​ទៅ​ឲ្យ​ Facebook ហើយ​​ប្រភព​ចំណូល​ពី​ការ​​​ផ្សាយ​ពាណិជ្ជកម្ម​​តាម​អ៊ីនធ័រនែត​បែបនេះ គឺ​មាន​ទំហំ​កាន់តែ​ធំ នៅពេល​ដែល​មាន​អ្នកចូល​មើល​វិបសៃត៍​កាន់តែ​ច្រើន។

សព្វថ្ងៃ​នេះ Facebook មាន​អ្នក​ប្រើប្រាស់​​ជាង ៥០០​លាន​នាក់។ ប្រសិន​​បើ​ក្នុង​មួយថ្ងៃ អ្នក​ប្រើប្រាស់​ម្នាក់ ​ចូល​មើលទំព័រ​​ Facebook តែ​ម្តង ក៏ Facebook អាច​រកចំណូល​បាន​មិនតិច​ដែរ ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម។ សព្វថ្ងៃនេះ Facebook គឺ​ជា​ទំព័រ​វិបសៃត៍ ដែល​មាន​អ្នក​ចូល​មើល​ច្រើន​ជាងគេបំផុត​នៅលើពិភពលោក ពោល​គឺ​ ច្រើន​ជាង Google ច្រើន​ជាង Yahoo និង​ច្រើន​ជាង Youtube ទៅទៀត។

ដូច្នេះ អ្នក​ដែល​ជួយ​រកលុយ​ឲ្យ Facebook គឺ​អ្នកប្រើប្រាស់​ទាំង​ជាង ៥០០​លាន​នាក់​នេះឯង។ ថ្វីដ្បិត​តែ​យើង​អាច​​ប្រើ Facebook ដោយ​មិន​មាន​បង់​លុយ​មួយសេន​ក៏ដោយ ក៏ប៉ុន្តែ រាល់​លើក​​ដែល​យើង​​ចូល​មើល​ទំព័រ​ Facebook របស់​យើង​ ឬ​ចូល​មើល​ទំព័រ​របស់​មិត្ត​ភ័ក្តិ ឬ​ទំព័រ​ផ្សេងៗ​ទៀត​របស់​ Facebook ​យើង​នាំ​លុយ​​ទៅ​ឲ្យ Facebook ។ ដូច្នេះ Facebook មិនចាំបាច់​​​ងាក​មក​យក​កម្រៃ​សេវាកម្ម ពី​អ្នកប្រើប្រាស់ ដើម្បី​ទទួល​បាន​ប្រាក់ចំណូល​ ដូចជា​​ពាក្យ​ចចាមអារ៉ាម​ខ្លះ​ទេ។ អ្វី​ដែល​ Facebook ត្រូវការ គឺ​​ទុក​ឲ្យគេប្រើប្រាស់​ទំព័រ Facebook ដោយ​ឥតគិតថ្លៃ​ដដែល ដើម្បី​ទាក់ទាញ​អ្នកប្រើប្រាស់​ឲ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត។

ការលក់​​ទំនិញ និង​អំណោយ​ផ្សេងៗ (Facebook Goods and Gifts)

អ្នក​​ដែល​មាន​ទំព័រ​ Facebook ប្រហែល​ជា​ធ្លាប់​ឃើញ​ហើយថា នៅ​ពេល​ដល់​ថ្ងៃ​បុណ្យ​អ្វីមួយ ដូចជា បុណ្យ​​កំណើត​មិត្ត​ភក្តិ​ បុណ្យ​ណូអែល ឬ​បុណ្យ​សង្សារ ជាដើម Facebook តែងតែ​បង្ហាញ​​​ឲ្យ​ឃើញ​ពី​អំណោយ​ ដែល​គេ​អាច​​ផ្ញើ​ទៅ​មិត្ត​ភក្តិបាន។ អំណោយ​ទាំងនេះ​អាច​​ជា​ រូបផ្កា រូប​កាដូ រូប​នំ​បុណ្យ​កំណើត ជាដើម។ ដើម្បី​បាន​រូបភាព​ទាំងនេះ​ផ្ញើ​ទៅ​ជូន​មិត្ត​ភក្តិ​គេ​ត្រូវ​បង់លុយ​ឲ្យ Facebook ១ដុល្លារ ក្នុង​១រូប។ ក្នុងតម្លៃទាបបែបនេះ ធ្វើ​ឲ្យ​អ្នក​ខ្លះ​មិន​ខ្លាច​នឹង​ទិញ​ផ្ញើ​ទៅមិត្ត​ភ័ក្តិ​នោះទេ។ សម្រាប់ Facebook រូបមួយ​ថ្លៃ ១ដុល្លារ គឺ​តិចតួចមែន ក៏ប៉ុន្តែ អ្នក​ប្រើ Facebook មាន​រហូតដល់​ទៅ​ជាង ៥០០​លាន​នាក់។ ដូច្នេះ សក្តានុពល​នៃ​ប្រាក់ចំណូល​ គឺ​អាច​មាន​ច្រើន។

ទោះជា​យ៉ាងនេះ​ក៏ដោយ មាន​អ្នកវិភាគ​ជាច្រើន នៅតែ​យល់ថា ការ​ដែល​ធនាគារ Goldman Sachs ឲ្យ​តម្លៃ Facebook ដល់​ទៅ ៥០ពាន់​លាន​ដុល្លារ គឺ​ជា​តម្លៃ​ខ្ពស់​​ហួសហេតុ​ពេក៕



កុំព្យូទ័រ

វប្បធម៌ និង អរិយធម៌

សង្គម និង ការអប់រំ

ជីវប្រវត្តិ

វិស្វកម្មនិងបច្ចេកវិជ្ជា

ភេសជ្ជៈនិងចំណីអាហារ


ទឹកដី និងភូមិសាស្ដ្រ

ប្រវត្តិសាស្ដ្រ

ភាសា

ច្បាប់

​‎

អក្សរសាស្ដ្រ

គណិតវិទ្យា

តន្ត្រី

រដ្ឋាភិបាល និងនយោបាយ

សាសនា

កីឡា

ការដឹកជញ្ជូន

ល្បែងវីដេអូ