ភាសាភូមា - វិគីភីឌា Jump to content

ភាសាភូមា

ពីវិគីភីឌា

ភាសាភូមាគឺជាភាសាផ្លូវការរបស់ប្រទេសមីយ៉ាន់ម៉ានិងមានមនុស្សចំនួន៣២លាននាក់ប្រើជាភាសាកំណើត។ កាលពី ៣០០-៤០០ឆ្នាំ អក្សរមនបានចាប់កំណើតឡើងដោយអភិវឌ្ឍន៍ពីអក្សរព្រហ្មី។ ហើយសិលាចារឹកចាស់បំផុតនៃដើមកំណើតភាសាមនដែលត្រូវបានគេរកឃើញនៅឆ្នាំ៦០០ គឺសិលាចារឹកវត្តពោធិ៍ មានទ្រង់ទ្រាយជាអក្សរបល្លវៈរបស់ឥណ្ឌាខាងត្បូង។ ក្រោយមកជនជាតិមនបានយកទ្រង់ទ្រាយមកច្នៃជាអក្សររបស់ខ្លួនហើយនៅពេលភូមាលើកទ័ពចូលទៅគ្រប់គ្រងអាណាចក្រមន បុរាណក៏បានយកភាសាមនបម្លែងទៅជាភាសារបស់ខ្លួន។ នៅពេលយកមកប្រៀបធៀបគ្នាឃើញថាអក្សរមននិងអក្សរភូមាដូចគ្នាខ្លាំងណាស់ដូចកញ្ចក់ឆ្លុះស្រមោលគ្នាទៅវិញទៅមក ប៉ុន្តែចំណុចខុសគ្នាគឺភាសាមនគ្មានវណ្ណយុត្ត គ្មានការបញ្ចេញសម្លេងខ្ពស់ទាបដើម្បីប្ដូរអត្ថន័យឡើយ រីឯភាសាភូមាមានវណ្ណយុត្ត។